ស្វាយរៀងៈ នៅភូមិពោធិតារស ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង បានរៀបចំដាំកូនឈើ នៅថ្ងៃ៣០ ខែសីហា ឆ្នាំ២០១២ ដែលមានការចូលរួមពី ប្រជាពលរដ្ឋ អាជ្ញាធរ ព្រមទាំងយុវជននិងក្មេងៗនៅក្នុង ភូមិយ៉ាងច្រើនកុះករ។
លោក សូ បូរ៉ាន់ជាយុវជនក្នុងឃុំបានមានចំណាប់អារម្មណ៍ថា គាត់ពេញចិត្តនិងការចូលរួម ដាំកូនឈើនេះណាស់ពីព្រោះ
គាត់យល់ឃើញថា ដើមឈើមានប្រយោជន៍ខ្លាំងណាស់វាបាន បង្កើតអុកស៊ីសែននិងកាត់បន្ថយឧស្ម័នកាបូនិច ទប់ទល់នឹងកំដៅព្រះអាទិត្យ ទាក់ទាញទឹកភ្លៀង អាចជួយការពារដីកុំឲ្យច្រោះផ្តល់ជាម្លប់ទៀតផង។
លោកអ៊ំ ថោង សង្ហា អនុប្រធានភូមិពោធិរសគាត់មានភាពសប្បាយរីករាយណាស់ ដែលយុវជនបាន ចូលរួមដាំកូនឈើនេះជាពិសេសគាត់បានអរគុណដល់អង្គការ ក្រុមប្រឹក្សាយុវជនកម្ពុជាដែលបានផ្តល់ជាថវិការសម្រាប់ទិញកូនឈើមកដាំនៅក្នុងភូមិនេះ។
គាត់បានបន្ថែមទៀតថា ការដាំកូនឈើនេះគឺដើម្បីការពារបរិស្ថាននិងកាត់បន្ថយអាកាស ធាតុក្ដៅ និងបង្កើតសោភណ័បរិស្ថានធម្មជាតិ ឲ្យមានភាពស្រស់បំព្រង ។
គួរបញ្ជាក់ផងដែរថាការដាំកូនឈើនេះគឺធ្លាប់បានធ្វើជាច្រើនកន្លែងរួចមកហើយ។
ដោយៈ កញ្ញា ជា សុបញ្ញា (Citizen Journalist-ADS 2.0 វគ្គ ៣)
No comments:
Post a Comment