Blogger Widgets
ក្លឹបយុវជននិងការអភិវឌ្ឍន៍ ខេត្តស្វាយរៀង សូមស្វាគមន៍

Thursday, November 22, 2012

Saturday, November 10, 2012

វេទិកាសាធារណ: ស្តីអំពី “ការអភិរក្សពូជត្រី”

ស្វាយរៀងៈដើម្បីថែរក្សា និងការពារនៅភោគផលនៃសម្បត្តិធម្មជាតិសំបូរបែប ពូជត្រីគ្រប់ប្រភេទ និងសម្រាប់ផ្គត់ផ្គង់នូវតំរូវការរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នោះក្រុមយុវជននៅក្នុងក្លឹបយុវជន និងការអភិវឌ្ឍន៍ សហគមន៍កាលពីថ្ងៃទី ១៣ ខែ វិច្ឆកា ឆ្នាំ ២០១២ បានរៀបចំវេទិកាសាធារណ:ស្តីអំពី “ការអភិរក្សពូជត្រី “ ស្ថិតនៅក្នុងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ដែលមានការចូលរួមពីសំណាក់អាជ្ញាធរ ដែនដី ព្រះសង្ឃ ប្រជាពលរដ្ឋព្រមទាំងសិស្សសាលាយ៉ាងច្រើនកុះករ ។
លោក មាស សារឿននាយនគបាលប៉ុស្តិ៍រដ្ឋបាលប្រចាំនៅក្នុងសង្កាត់គយត្របែក បានមានប្រសាសន៍ថា យើងទាំងអស់គ្នាគួរគប្បីត្រូវមានភារកិច្ចការពារមច្ឆាជាតិទាំងអស់គ្នា

Monday, October 22, 2012

ប្រជុំផ្លាស់ប្តូរសមាជិក និងប្រធានក្លឹប


ស្វាយរៀងៈដើម្បីពង្រឹងការងារស័្មគ្រចិត្តរបស់បណ្តាញយុវជនមកពីបណ្តាសហគមផ្សេងៗគ្នាក្នុងឃុំប្រកបដោយ ប្រសិទ្ធភាពខ្ពស់នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ មានការប្រជុំផ្លាស់ប្តូរសមាជិក និងប្រធានក្លឹបយុវជននិងការអភិវឌ្ឍន៏(YAD) ប្រចាំខេត្តស្វាយរៀង ក្រោមការដឹកនាំដោយកញ្ញា គង់ គាកញ្ញាជាប្រធានក្លឹប ។

កញ្ញា គង់ គាកញ្ញា ប្រធានក្លឹបយុវជននិងការអភិវឌ្ឍន៏YAD បាននិយាយថា ដើម្បីបន្តនៅដំណើរការងាររបស់ក្លឹបយុវជនចូលរួមនូវសកម្មភាពនានាសម្រាប់

ពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចឪនៅខេត្តស្វាយរៀង

ស្វាយរៀង៖ ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និង ប្រជាពលរដ្ឋកាលពីថ្ងៃទី១៩ខែតុលា ឆ្នាំ២០១២ នៅក្នុងបរិវេណសួនច្បារតាឌី ស្ថិតនៅក្រុងស្វាយរៀងបាននាំគ្នាប្រារព្ធពិធី គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចតា-សម្តេចតាទួត ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហា វីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បាន យាងចូលទិវង្គត នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីវេលាម៉ោង១ និង២០នាទី ទៀបភ្លឺ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅ ។
ឯកឧត្តម ជៀង អំ អភិបាលខេត្តស្វាយរៀងបានមានប្រសាសន៏ថា

Thursday, August 30, 2012

ការដាំកូនឈើដើម្បីជាចំនែកកែលំអបរិស្ថាន

ស្វាយរៀងៈ នៅភូមិពោធិតារស ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង បានរៀបចំដាំកូនឈើ នៅថ្ងៃ៣០ ខែសីហា ឆ្នាំ២០១២ ដែលមានការចូលរួមពី ប្រជាពលរដ្ឋ អាជ្ញាធរ ព្រមទាំងយុវជននិងក្មេងៗនៅក្នុង ភូមិយ៉ាងច្រើនកុះករ។

លោក សូ បូរ៉ាន់ជាយុវជនក្នុងឃុំបានមានចំណាប់អារម្មណ៍ថា គាត់ពេញចិត្តនិងការចូលរួម ដាំកូនឈើនេះណាស់ពីព្រោះ

Monday, August 27, 2012

វេទិកាសាធារណៈស្តីអំពីជំងឺគ្រុនឈាម


សង្កាត់ចេក ស្វាយរៀងៈសមាជិកក្លឹបយុវជន និងការអភិវឌ្ឍន៍ YAD ព្រមទាំងបណ្តាញយុជន នៃក្រុមប្រឹក្សាយុជនកម្ពុជាហៅកាត់YCC សាខាខេត្តស្វាយរៀងបានបើក វេទិកាសាធារណៈមួយស្តីអំពីការទប់ស្កាត់ និងការការពារជំងឺគ្រុនឈាមក្នុងសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ។  ការបើកវេទិកាសាធារណៈនេះក្នុងគោលបំណងចង់អោយប្រជាពលរដ្ឋ យល់ដឹងអំពីការគ្រោះថ្នាក់នៃជំងឺ គ្រុនឈាម ការការពារ និងការទប់ស្កាត់កុំអោយ កើតមានជំងឺគ្រុនឈាមនៅក្នុងភូមិ ឃុំ និងសហគមន៏ដែលពួគាត់រស់នៅ។

Tuesday, July 24, 2012

យុវជន ៣៦នាក់ធ្វើទស្សនៈកិច្ចសិក្សាកំពង់ផែព្រះសីហនុ



ស្វាយរៀង: យុវជនដែលជាសិស្ស-និស្សិត នៃសកលវិទ្យាល័យស្វាយរៀងចំនួន ៣៦នាក់ ស្រី១៨នាក់ និង សាស្ត្រាចារ្យ គណៈគ្រប់គ្រងសកលវិទ្យាល័យកាល ពីថ្ងៃទី២១ខែកក្កដា ឆ្នាំ ២០១២ បានធ្វើដំណើរទៅទស្សន:កិច្ចសិក្សា រយះពេល១ថ្ងៃ គោលបំណងស្វែងយល់ពីសង្វាក់ការងារនៅកំពង់ផែក្រុងព្រះសីហនុ ។

ដំណើរទស្សនៈកិច្ចកម្មសិក្សានេះគឺដើម្បីផ្សារភ្ជាប់និយមន័យក្នុងការសិក្សាទៅនិងស្ថានភាពការងារជាក់ស្តែង នៅក្នុងការគ្រប់គ្រងរចនាសម្ព័ន្ធរបស់អង្គភាពប្រតិបត្តិការណ៏ទិន្នន័យទំនិញនាំចេញ និងនាំចូលតាមបែបបច្ចេកវិទ្យាទំនើប (Computer) តាមរយៈប្រពន្ធ័បណ្តាញ (Network Management System) ។

Wednesday, May 23, 2012

តារាងឈ្មោះបេក្ខភាពក្នុងកម្មវិធី "ជើងឯកនាំសារ" ស្វាយរៀង

ល.រ ឈ្មោះសមាជិក អំពីសមាជិកលេខកូដ
     ភេទ    ខេត្ត/ក្រុង
០១       ចាន់ គីរ៉ា ប្រុស     ស្វាយរៀង
  
Ivoteon3june sv037
០២    ក.ជា សុបញ្ញា ស្រី       ស្វាយរៀង
  
Ivoteon3june sv022
០៣       នូ សុផល ប្រុស    ស្វាយរៀង
 
Ivoteon3june sv06
០៤    ក.គង់ គាកញ្ញា ស្រី     ស្វាយរៀង 
 
Ivoteon3june sv03
០៥
      ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំ សច្ចារ្យ
ប្រុស    ស្វាយរៀង 
 
Ivoteon3june sv015

០៦
        តូច ភិរុន
ប្រុស   ស្វាយរៀង 
Ivoteon3june sv05

០៧
     មៀច ចំរើន
ប្រុស    ស្វាយរៀង  Ivoteon3june sv012

០៨
   ក.ផាន់ ស្រីល័ក្ខ
ស្រី     ស្វាយរៀង  Ivoteon3june sv01

០៩
      ផាត់ ភីរក្ស
ប្រុស   ស្វាយរៀង  Ivoteon3june sv035

១០
     ក.ហម រតនា
ស្រី     ស្វាយរៀង
  
Ivoteon3june sv025

Monday, May 21, 2012

កម្មវិធីថ្មីពីYCC "ជើងឯកនាំសារ"


ដើម្បីជំរុញដល់យុវជនអោយចូលរួមបោះឆ្នោតអោយបានគ្រប់គ្នា​ ក៏ដូចជាចូលរួម ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ​អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នាពេលថ្មីៗនេះ ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) បានបង្កើតកម្មវិធីមួយដែល ទាមទាអោយយុវជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចូលរួមផ្សព្វផ្សាយពត៌មាន អំពីការបោះឆ្នោតដែលប្រារព្វទៅនៅថ្ងៃទី ០៣ ខែមិថុនា ខាងមុខនេះ ដោយគ្រាន់ តែផ្ញើសារជាអក្សថា " I Vote on 3 June " ហើយអាចមានឧកាសឈ្នះ iPad3 32GB ១រង្វាន់ នឹង Samsung Galazy 7.0 plus ២រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃ២៣ ខែឧសភា ២០១២ ដល់ថ្ងៃទី ២៩ ឧសភា ២០១២ ហើយលទ្ធផលនឹងប្រកាសនៅថ្ងៃទី ៣១ ឧសភា ២០១២ ។

Thursday, April 5, 2012

សួស្ដីឆ្នាំថ្មី ឆ្នាំរោង ព.ស២៥៥៦

ជួនពរឆ្នាំថ្មី សូមប្រសិទ្ឋពរជ័យដល់អ្នកគ្រប់គ្នា ព្រមទាំង យុវជនទាំងអស់ សូមបានការរីកចំរើន សុខកាយ សប្បាយចិត្ត ខិតខំសិក្សាគ្រប់គ្នា ជៀសឆ្ងាយ ពីគ្រឿងញៀន ហើយនាំគ្នាស្ម័គ្រចិត្តចូលរួមអភិវឌ្ឍន៏សហគមន៏ទាំងអស់គ្នា

ជូនពរឆ្នាំថ្មីពីក្លឹបយុវជន YAD




Tuesday, April 3, 2012

វេទិការសាធារណៈស្តីអំពី ការអភិរក្សពួជត្រី


បាសាក់ ស្វាយរៀងៈ នៅព្រឹកថ្ងៃ អាទិត្យ ទី ២៥ ខែ មិនា ឆ្នាំ ២០១២ យុវជនក្លឹប YAD បានបើកវេទិការសាធារណៈ មួយស្តីអំពី កាអភិរក្សពួកត្រី ដែលការប្រារព្ធឡើងនៅឃុំ បាសាក់ ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង ។ ដែលធ្វើឡើងក្នុងគោលបំ ណងដើម្បីជួយរក្សា នឹងធ្វើយ៉ាងណាអោយត្រីអោយនៅគង់វង្ស និង បន្តរនិរន្តរនៃពូជត្រីអោយនៅគង់វង្ស ដើម្បីជាការកំសាន្ត និងធ្វើ ជាម្ហូបសំរាប់ទទួលទានអោយបានយូរអង្វែង ។ ដែលមានមនុស្សចូលរួមមានចំនួន ១៣៩ នាក់ ស្រី ៨៩ នាក់ រួមមានលោក អ្នក គ្រួ សិស្សានុសិស្ស ប្រជាពលរដ្ខ លោក មេឃុំ មេប៉ុស្តិ៏ និង ព្រះសង្ឃ ។

ក្រោមកិច្ចសំនេះសំណាលរបស់លោកញ៉ូន យេនអាយុ ៥៦ ឆ្នាំ ជាមេឃុំបាសាក់បានមានប្រសាសន៏និង បង្ហាញពីគោលបំណងក្នុងការបង្កើតជា កម្មវីធីនេះឡើងគឺដើម្បីបងប្អូនទំាងអស់គ្នាមិនមែនជាផលប្រយោជន៏នៃជនណាម្នាក់នោះទេ ។ លោកក៏បានបន្តទៀតថាត្រីគីជាសត្វ មួយប្រភេទដែលជាសំរាប់ ធ្វើជាម្ហូបសំរាប់ទទួលទាន ។

Monday, April 2, 2012

ការសរសេរពត៌មានសាកល្បងរបស់បណ្តាញYCC

ខណៈពេលដែលឃេលកំពុងតែខ្មៅដេរដេះស្រាប់តែ មានគូរស្នេហ៏មួយគូរកំពុងតែអង្គុយ សាសងគ្នាយ៉ាងសប្បាយរីករាយរំពេចនោះស្រាប់តែមានរន្ទះមួយលីយ៉ាងខ្លាំងហើយបាន ប្រល័យជីវិតគូរស្នេហ៏មួយគូរនោះបណ្តាលអោយគា ត់ទំាងពីអ្នកបាត់បង់ជីវិត ។

តាមសាក្សីដែលបានឃើញហេតុការណ៏នេះនិយាយថា

Wednesday, February 29, 2012

អ្នក​ម្ដាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ



តើប្រពន្ធរបស់អ្នកនៅផ្ទះជាមនុស្សយ៉ាងម៉េច? គាត់ធ្វើអ្វីខ្លះ?

តើអ្នកម្តាយរបស់អ្នកនៅផ្ទះជាមនុស្សយ៉ាងម៉េច? គាត់ធ្វើអ្វីខ្លះ?

តើបងស្រីរបស់អ្នកនៅផ្ទះជាមនុស្សយ៉ាងម៉េច? គាត់ធ្វើអ្វីខ្លះ?

តើប្អូនស្រីរបស់អ្នកនៅផ្ទះជាមនុស្សយ៉ាងម៉េច? គាត់ធ្វើអ្វីខ្លះ?

សេចក្ដី​ជូន​ដំណឹង​

       អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ដើម្បី​ចូល​រួម​ជា​មួយ​ក្រសួង​កិច្ច​ការ​នារី​ក្នុង​ការ​អបអរ​ទិវា​នារី​អន្តរជាតិ​៨មិនា ឆ្នាំ២០១២។ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ដើម្បី​ផ្ដល់​ភាព​យល់​ដឹង​បន្ថែម​ទៅ​លើ​តម្លៃ​នៃ​មាតា​ក្រោម​ប្រធាន​បទ​ដែល​ជ្រើស​រើស​ដោយ​ក្រសួង​កិច្ចការ​នារី​មាន​ឈ្មោះ​ថា​«អ្នក​ម្ដាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ»។
ដើម្បី​ផ្ដល់​ឱកាស​ដល់​ប្រិយមិត្ត​ទាំង​អស់​បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​ខាង​លើ​ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​មាន​កម្មវិធី​អញ្ជើញ​ប្រិយមិត្ត​ទាំងអស់ ​​ដែល​ប្រើ​ប្រាស់​ឧបករណ៍​ប្រព័ន្ធ​បណ្ដាញ​សង្គម​(Social Network)តាម​រយៈ​​ប្រព័ន្ធ ​Internet ​មាន​ដូច​ជា៖ ​Facebook,​Twitter, blog, gender mailing list...​ ចូល​រួម​តាម​រយៈ​​ការ​សរសេរ​អត្ថបទ​ គូរ​គំនូរ​ ថត​រូបភាព​ និង​ការ​កាត់​អត្ថបទ​ ដែល​ពិពណ៌នា​អំពី​«អ្នក​ម្ដាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ»ផ្ញើ​មក​កាន់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ តាម​រយៈ​សារ​អេឡិចត្រូនិក:

Wednesday, February 1, 2012

យុវជនក្នុងសកម្មភាពអភិវឌ្ឍសង្គម កម្ពុជា


យុវជនក្នុងសកម្មភាពអភិវឌ្ឍសង្គមកម្ពុជា

សង្គមនីមួយៗត្រូវតែមានយុវជននៅក្នុងសកម្មភាពសង្គមហើយយុវជនក៏ត្រូវខិត
ខំជួយនៅក្នុងការអភិវឌ្ឍដែរព្រោះ ថាយុវជនមាននូវគំនិតច្ចៃប្រឌិតល្អជាច្រើន។
សង្គមគួរតែលើកទឹកចិត្តដល់យុវជន ដើម្បីឲ្យពួកគេទទួលបានកំលាំងជំរុញកាន់ តែខ្លាំងទ្បើងៗនិងទឹកចិត្តមុះមុតជួយយ៉ាងពេញទំហឹង។ប៉ុន្តែនៅតែមាននូវគំនិតដ៏
ចាស់គំរើលថាយុវជនជាវ័យមិនអាចសំរេចការងារធំតូចផ្សេងៗបាន។

Thursday, July 7, 2011

សមាជិក YAD

 
ពាក្យថាយុវជនជាទំពាំងស្នងឬស្សី ​ប្រាកដជាយុវជនសម័យថ្មីអាចធ្វើបាន ដោយគ្រាន់តែចូលរួមសកម្មភាពអភិវឌ្ឍន៏សហគមន៏ងាយៗ​ តាមតែអាចធ្វើបាននោះយើងនឹងអាចក្លាយទៅជា យុវជនប្រកបដោយគតិបណ្ឌិត ជាយុវជនដែលចៀសឆ្ងាយពីគ្រឿងញៀន ជាយុវជនគំរូ ព្រមទាំងក្លាយជាយុវជនដែលមានឆន្ទះយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សហគមផងដែរ។