ស្វាយរៀង៖
ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និង
ប្រជាពលរដ្ឋកាលពីថ្ងៃទី១៩ខែតុលា ឆ្នាំ២០១២ នៅក្នុងបរិវេណសួនច្បារតាឌី
ស្ថិតនៅក្រុងស្វាយរៀងបាននាំគ្នាប្រារព្ធពិធី គោរពព្រះវិញ្ញាណក្ខន្ធ
ព្រះបរមសព សម្តេចតា-សម្តេចតាទួត ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម
សីហនុ ព្រះមហា វីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បាន
យាងចូលទិវង្គត នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីវេលាម៉ោង១ និង២០នាទី
ទៀបភ្លឺ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅ ។
ឯកឧត្តម ជៀង អំ
អភិបាលខេត្តស្វាយរៀងបានមានប្រសាសន៏ថា
បុគ្គលិកមន្រ្តីរាជការ
កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀងមានចិត្តក្តុកក្តួលយ៉ាងខ្លាំងចំពោះការយាងចូល
ទីវង្គតរបស់ព្រះមហាវរក្សត្រ នរោត្តមសីហនុ។
លោកបានបញ្ជាក់ថា ពិធីនេះ ជាការបង្ហាញនូវកតញ្ញូតាធម៌ ការដឹងគុណ
របស់ប្រជារាស្រ្ត និងថ្នាក់ដឹកនាំសាលាខេត្ត ចំពោះព្រះអង្គ ជាមួយនឹង
ភាពសោកស្តាយ អាឡោះអាល័យ ពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ។ យុវជន ចាន់ គីរ៉ា
ជាបណ្តាញយុវជននៃក្រុមប្រឹក្សាយុវជនកម្ពុជាបានសម្តែងនូវ អារម្មណ៍សោកស្តាយ
ក្រៀមក្រំចំពោះការបាត់បង់ព្រះមហាវរក្សត្រដ៏ឆ្នើមរបស់ប្រទេស
បើទោះជាលោកមិនបានកើតទាន់ ជំនាន់ដែលព្រះអង្គ
គ្រប់គ្រងប្រទេសក៏ដោយប៉ុន្តែលោកបានដឹងតាមរយ: វីដេអូឯកសារ ផ្សេងៗ ។
លោកមានការស្ញើចសរសើរយ៉ាងខ្លាំងចំពោះព្រះអង្គដែលជានិច្ចកាលព្រះអង្គបានតែងតែស្ថិតនៅ
ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋខ្មែរដែលជាកូន ជាចៅ ចៅទួតរបស់
ព្រះអង្គ។ សូមបញ្ជាក់ផងដែរ
ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសមាន
ការសោកស្តាយ និងក្រៀមក្រំ
យ៉ាងខ្លាំងចំពោះការយាងចូលទីវង្គតរបស់ព្រះមហាវរក្សត្រ
នរោត្តមសីហនុព្រះរាជបិតាឯករាជ្យជាតិព្រមទាំងបានបួងសួងដ៏ ព្រះអង្គសូមឌួង
វិញ្ញាណក្ខន្ធព្រះអង្គយាងទៅសោយក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ដោយៈ កញ្ញា ជា សុបញ្ញា (Citizen Journalist-ADS 2.0 វគ្គ ៣)
No comments:
Post a Comment