Blogger Widgets
ក្លឹបយុវជននិងការអភិវឌ្ឍន៍ ខេត្តស្វាយរៀង សូមស្វាគមន៍

Wednesday, February 29, 2012

អ្នក​ម្ដាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ



តើប្រពន្ធរបស់អ្នកនៅផ្ទះជាមនុស្សយ៉ាងម៉េច? គាត់ធ្វើអ្វីខ្លះ?

តើអ្នកម្តាយរបស់អ្នកនៅផ្ទះជាមនុស្សយ៉ាងម៉េច? គាត់ធ្វើអ្វីខ្លះ?

តើបងស្រីរបស់អ្នកនៅផ្ទះជាមនុស្សយ៉ាងម៉េច? គាត់ធ្វើអ្វីខ្លះ?

តើប្អូនស្រីរបស់អ្នកនៅផ្ទះជាមនុស្សយ៉ាងម៉េច? គាត់ធ្វើអ្វីខ្លះ?

សេចក្ដី​ជូន​ដំណឹង​

       អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ដើម្បី​ចូល​រួម​ជា​មួយ​ក្រសួង​កិច្ច​ការ​នារី​ក្នុង​ការ​អបអរ​ទិវា​នារី​អន្តរជាតិ​៨មិនា ឆ្នាំ២០១២។ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ដើម្បី​ផ្ដល់​ភាព​យល់​ដឹង​បន្ថែម​ទៅ​លើ​តម្លៃ​នៃ​មាតា​ក្រោម​ប្រធាន​បទ​ដែល​ជ្រើស​រើស​ដោយ​ក្រសួង​កិច្ចការ​នារី​មាន​ឈ្មោះ​ថា​«អ្នក​ម្ដាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ»។
ដើម្បី​ផ្ដល់​ឱកាស​ដល់​ប្រិយមិត្ត​ទាំង​អស់​បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​ខាង​លើ​ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​មាន​កម្មវិធី​អញ្ជើញ​ប្រិយមិត្ត​ទាំងអស់ ​​ដែល​ប្រើ​ប្រាស់​ឧបករណ៍​ប្រព័ន្ធ​បណ្ដាញ​សង្គម​(Social Network)តាម​រយៈ​​ប្រព័ន្ធ ​Internet ​មាន​ដូច​ជា៖ ​Facebook,​Twitter, blog, gender mailing list...​ ចូល​រួម​តាម​រយៈ​​ការ​សរសេរ​អត្ថបទ​ គូរ​គំនូរ​ ថត​រូបភាព​ និង​ការ​កាត់​អត្ថបទ​ ដែល​ពិពណ៌នា​អំពី​«អ្នក​ម្ដាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ»ផ្ញើ​មក​កាន់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ តាម​រយៈ​សារ​អេឡិចត្រូនិក:

Wednesday, February 1, 2012

យុវជនក្នុងសកម្មភាពអភិវឌ្ឍសង្គម កម្ពុជា


យុវជនក្នុងសកម្មភាពអភិវឌ្ឍសង្គមកម្ពុជា

សង្គមនីមួយៗត្រូវតែមានយុវជននៅក្នុងសកម្មភាពសង្គមហើយយុវជនក៏ត្រូវខិត
ខំជួយនៅក្នុងការអភិវឌ្ឍដែរព្រោះ ថាយុវជនមាននូវគំនិតច្ចៃប្រឌិតល្អជាច្រើន។
សង្គមគួរតែលើកទឹកចិត្តដល់យុវជន ដើម្បីឲ្យពួកគេទទួលបានកំលាំងជំរុញកាន់ តែខ្លាំងទ្បើងៗនិងទឹកចិត្តមុះមុតជួយយ៉ាងពេញទំហឹង។ប៉ុន្តែនៅតែមាននូវគំនិតដ៏
ចាស់គំរើលថាយុវជនជាវ័យមិនអាចសំរេចការងារធំតូចផ្សេងៗបាន។