Blogger Widgets
ក្លឹបយុវជននិងការអភិវឌ្ឍន៍ ខេត្តស្វាយរៀង សូមស្វាគមន៍

Monday, October 22, 2012

ប្រជុំផ្លាស់ប្តូរសមាជិក និងប្រធានក្លឹប


ស្វាយរៀងៈដើម្បីពង្រឹងការងារស័្មគ្រចិត្តរបស់បណ្តាញយុវជនមកពីបណ្តាសហគមផ្សេងៗគ្នាក្នុងឃុំប្រកបដោយ ប្រសិទ្ធភាពខ្ពស់នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ មានការប្រជុំផ្លាស់ប្តូរសមាជិក និងប្រធានក្លឹបយុវជននិងការអភិវឌ្ឍន៏(YAD) ប្រចាំខេត្តស្វាយរៀង ក្រោមការដឹកនាំដោយកញ្ញា គង់ គាកញ្ញាជាប្រធានក្លឹប ។

កញ្ញា គង់ គាកញ្ញា ប្រធានក្លឹបយុវជននិងការអភិវឌ្ឍន៏YAD បាននិយាយថា ដើម្បីបន្តនៅដំណើរការងាររបស់ក្លឹបយុវជនចូលរួមនូវសកម្មភាពនានាសម្រាប់
ការរីកចំរើននៅក្នុងសហគន៍ និងបន្តឲ្យមាននិរន្ត៏ភាពនៃក្លឹបនេះផងនោះទើបមានការបោះឆ្នោតជ្រើស ផ្លាស់ប្តូរសមាជិក និងប្រធានក្លឹបថ្មី ដោយមានរបៀបវារះដូចខាងក្រោម៖

១. ពិភាក្សាពីវិធីសាស្រ្តពង្រឹងក្លឹប
២.ពិភាក្សាបែងចែកការងារចូលរួមប្រជុំជាមួយក្រុមប្រឹក្សា ឃុំ/សង្កាត់
៣.ពិភាក្សាពីគម្រោងសកម្មភាពបន្ត
៤.បោះឆ្នោតជ្រើសរើសតំណាងគ្រប់គ្រងក្លឹប

ក្រោយពីពិភាក្សាតាមរបៀបវារ:បានសំរេចលទ្ធផលដូចខាងក្រោម៖

១.យុវជនបានមានមតិចូលរួមក្នុងការផ្តល់វិធីសាស្រ្តជាច្រើនដែលសុទ្ធតែមានប្រយោជន៍យ៉ាងសំខាន់សំរាប់ការ អភិវឌ្ឍន៍ក្លឹបបន្តទៅទៀតហើយយើងថែមទាំងបានរៀបគម្រោងថ្មីៗសំរាប់ពង្រីក និងពង្រឹងក្លឹបបន្តសម្រាប់ឆ្នាំថ្មី។
២.ការបែងចែកការប្រជុំឃុំ/សង្កាត់ជារបៀបវារះមួយដែលយើងតែងតែលើកមកពិភាក្សាជារៀងរាល់ខែដើម្បី បែងចែកសមាជិកសំរាប់ចូលរួមប្រជុំជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់។
៣.ចំពោះគម្រោងសកម្មភាពបន្តរបស់ក្លឹបយុវជននៅក្នុងខែនេះគឺមានសកម្មភាពសម្អាតបរិស្ថាននៅមុនពេល បុណ្យអុំទូកនិងក្រោយពេលអុំទូកនៅតាមបណ្តោយច្រាំងទន្លេទំនប់តាណេងដោយសារនៅខេត្តស្វាយរៀងមាន ការប្រារព្ធពិធីបុណ្យអុំទូកនៅពេលខាងមុខនេះ។
៤-ការបោះឆ្នោតជ្រើសរើសតំណាងគ្រប់គ្រងក្លឹប គឺត្រូវបានទៅលើ លោក ឡេង ចាន់រតនា ជាប្រធានជំនួស កញ្ញា គង់ គា កញ្ញា ហម រតនា ជាអនុប្រធាន និង កញ្ញា ម៉ុក ដានាង ជារដ្ឋបាល ។
                                   លោក ឡេង ចាន់រតនា ជាប្រធានក្លឹបថ្មី 
 
គួរបញ្ជាក់ផងដែរថា ការប្រជុំនេះត្រូវបានធ្វើឡើងនៅទីស្នាក់ការ (YCC) ប្រចាំខេត្តស្វាយរៀង ស្ថិតក្នុងភូមិថ្នល់កែង សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀងដែលមានសមាជិកចូលរួមទាំងអស់ ២០នាក់ ស្រី ១០នាក់។ ការប្រជុំក្លឹបYADនេះគឺធ្វើឡើងរៀងរាល់ខែក្នុងសប្តាហ៍ទី២(ថ្ងៃអាទិត្យ)ប៉ុន្តែនៅក្នុងខែនេះក្លឹបយុវជន នឹងការអភិវឌ្ឍន៍ បានធ្វើការប្រជុំម្តងរួចមកហើយកាលពីថ្ងៃអាទិត្យទី ៧ ខែតុលា ឆ្នាំ២០១២។



ដោយៈ កញ្ញា ជា សុបញ្ញា  (Citizen Journalist-ADS 2.0 វគ្គ ៣)

No comments:

Post a Comment