Blogger Widgets
ក្លឹបយុវជននិងការអភិវឌ្ឍន៍ ខេត្តស្វាយរៀង សូមស្វាគមន៍

Tuesday, July 24, 2012

យុវជន ៣៦នាក់ធ្វើទស្សនៈកិច្ចសិក្សាកំពង់ផែព្រះសីហនុ



ស្វាយរៀង: យុវជនដែលជាសិស្ស-និស្សិត នៃសកលវិទ្យាល័យស្វាយរៀងចំនួន ៣៦នាក់ ស្រី១៨នាក់ និង សាស្ត្រាចារ្យ គណៈគ្រប់គ្រងសកលវិទ្យាល័យកាល ពីថ្ងៃទី២១ខែកក្កដា ឆ្នាំ ២០១២ បានធ្វើដំណើរទៅទស្សន:កិច្ចសិក្សា រយះពេល១ថ្ងៃ គោលបំណងស្វែងយល់ពីសង្វាក់ការងារនៅកំពង់ផែក្រុងព្រះសីហនុ ។

ដំណើរទស្សនៈកិច្ចកម្មសិក្សានេះគឺដើម្បីផ្សារភ្ជាប់និយមន័យក្នុងការសិក្សាទៅនិងស្ថានភាពការងារជាក់ស្តែង នៅក្នុងការគ្រប់គ្រងរចនាសម្ព័ន្ធរបស់អង្គភាពប្រតិបត្តិការណ៏ទិន្នន័យទំនិញនាំចេញ និងនាំចូលតាមបែបបច្ចេកវិទ្យាទំនើប (Computer) តាមរយៈប្រពន្ធ័បណ្តាញ (Network Management System) ។