Blogger Widgets
ក្លឹបយុវជននិងការអភិវឌ្ឍន៍ ខេត្តស្វាយរៀង សូមស្វាគមន៍

Wednesday, February 1, 2012

យុវជនក្នុងសកម្មភាពអភិវឌ្ឍសង្គម កម្ពុជា


យុវជនក្នុងសកម្មភាពអភិវឌ្ឍសង្គមកម្ពុជា

សង្គមនីមួយៗត្រូវតែមានយុវជននៅក្នុងសកម្មភាពសង្គមហើយយុវជនក៏ត្រូវខិត
ខំជួយនៅក្នុងការអភិវឌ្ឍដែរព្រោះ ថាយុវជនមាននូវគំនិតច្ចៃប្រឌិតល្អជាច្រើន។
សង្គមគួរតែលើកទឹកចិត្តដល់យុវជន ដើម្បីឲ្យពួកគេទទួលបានកំលាំងជំរុញកាន់ តែខ្លាំងទ្បើងៗនិងទឹកចិត្តមុះមុតជួយយ៉ាងពេញទំហឹង។ប៉ុន្តែនៅតែមាននូវគំនិតដ៏
ចាស់គំរើលថាយុវជនជាវ័យមិនអាចសំរេចការងារធំតូចផ្សេងៗបាន។

យុវជននៅក្នុងប្រទេសកម្ពុជាមួយចំនួនបានជួយក្នុងសកម្មភាពអភិវឌ្ឍសង្គមជា
ច្រើនពាសពេញទូទាំងប្រទេស។ ក្នុងនោះការងារជួយអភិវឌ្ឍសង្គមជាតិមានដូចជា៖
.> ការបំបាត់ភាពក្រីក្រ៖និសិត្សស្ម័គ្រចិត្តនៃសាកលវិទ្យាល័យមេគង្គកម្ពុជាហៅថា
យុវជនស្មោះចិត្តYPបានជួយក្នុងការអភិវឌ្ឍសង្គមដោយពួកគេបានគូរប្លង់គេហដ្ឋាន
និងដំទ្បើង នូវគំរូហើយក៏បានសាងសងនូវគេហដ្ឋានទាំងនោះជូនដល់ជនក្រីក្រនិង
ជនដែលគ្មានទីជំរកនៅក្នុងទីក្រុងទីក្រុងភ្នំពេញដោយមិនគិតគូរលើកំលាំងពលកម្ម
និងពេលវេលារបស់ពួកក្នុងការសិក្សាទ្បើយ ។
.> សនិ្តសុខសង្គម៖នៅតាមវិទ្យាល័យនិងអនុវិទ្យាល័យមួយចំនួននៅតាមខេត្តបាន
បង្កើត នៅពួកក្រុមកាយរិទ្ធិដែល ក្រុមកាយារិទ្ធិទាំងនេះបានជួយជាច្រើនដូចជាសំរួល
និងជួយពន្យល់នូវច្បាប់ចរាចរមួយចំនួនដល់ប្រជាពលរដ្ឋពីព្រោះនៅប្រទេសកម្ពុជា
ចរាចរជាបញ្ហាទី២ បន្ទាប់ពីគ្រឿងញៀន។
.> បញ្ហាបរិស្តាន៖ក្រុមយុវជនបរិស្ថានបៃតងបានចុះជួយសំអាតបរិស្ថាននៅក្នុទីក្រុង
ភ្នំពេញជា ញឹកញាប់ដោយពួក គេទាំងនេះគឺស្ម័គ្រចិត្តចូលជួយដោយសុទ្ធចិត្តព្រោះ ពួកគេគិតថាបរិស្ថានជាចំនុចសំខាន់មួយនៃការរស់នៅរបស់សង្គមជាតិទាំងមូលហើយ
ក៏ជាបញ្ហាពិភពលោកផងដែរនោះ ។
.> បញ្ហាអនាម័យនៅតាមសាធារណ៖ក្រុមយុវជនកាកបាកក្រហមបានចុះទៅសំអាត
រាល់សំរាមដែលមានៅតាមសួន សាធារណះជាញឹកញយណាស់មិនត្រឹមតែប៉ុនោះ
គឺជួយរកនៅមូលនិធិសំរាប់ត្រៀមជួយពេលមានរឿងអ្វីមួយដែលកើតជាយថាហេតុ
ចំពោះប្រជាជន។
.> បញ្ហាអប់រំសុខភាព៖នៅក្នុងបញ្ហានេះមានក្រុមយុវជនមិត្តអប់រំមិត្តបានចុះបង្រៀន
ពីបញ្ហាជាច្រើនដូចជាសុខភាព ផ្លូវភេទ ជំងឺអេដស៏ កាមរោគ និងជាច្រើនទៀត ។
.> បញ្ហាការអប់រំ៖ក្រុមយុវជនស្មោះចិត្តមួយចំនួនបានចុះទៅបង្រៀនសិស្សក្រីក្រនៅ
តាមទីជនបទ។
ទាំងអស់នេះហើយជាចំនុចសំខាន់របស់យុវជនក្នុងការងារអភិវឌ្ឍជាតិដូច្នេះហើយ
សង្គមគួរតែយកគិតគូរទៅលើយុវជនលើកទឹកចិត្តនិងបណ្តុះបណ្តាលដល់ពួកគេខ្លះៗ
ទើបពួកគេអាចមានកំលាំងចិត្តព្រមទាំងកំលំាងកាយអភិវឌ្ឍសង្គមជាតិអោយរឹតតែ
រីកចំរើននិងអាចជាគំរូទៅដល់អស់យុវជនជំនាន់ក្រោយបន្តរីកចំរើនតទៅទៀត៕


Read more...

ដកស្រង់ចេញពី យុវជន និងការអភិវឌ្ឍ

No comments:

Post a Comment