Blogger Widgets
ក្លឹបយុវជននិងការអភិវឌ្ឍន៍ ខេត្តស្វាយរៀង សូមស្វាគមន៍

Wednesday, February 29, 2012

អ្នក​ម្ដាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ



តើប្រពន្ធរបស់អ្នកនៅផ្ទះជាមនុស្សយ៉ាងម៉េច? គាត់ធ្វើអ្វីខ្លះ?

តើអ្នកម្តាយរបស់អ្នកនៅផ្ទះជាមនុស្សយ៉ាងម៉េច? គាត់ធ្វើអ្វីខ្លះ?

តើបងស្រីរបស់អ្នកនៅផ្ទះជាមនុស្សយ៉ាងម៉េច? គាត់ធ្វើអ្វីខ្លះ?

តើប្អូនស្រីរបស់អ្នកនៅផ្ទះជាមនុស្សយ៉ាងម៉េច? គាត់ធ្វើអ្វីខ្លះ?

សេចក្ដី​ជូន​ដំណឹង​

       អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ដើម្បី​ចូល​រួម​ជា​មួយ​ក្រសួង​កិច្ច​ការ​នារី​ក្នុង​ការ​អបអរ​ទិវា​នារី​អន្តរជាតិ​៨មិនា ឆ្នាំ២០១២។ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ដើម្បី​ផ្ដល់​ភាព​យល់​ដឹង​បន្ថែម​ទៅ​លើ​តម្លៃ​នៃ​មាតា​ក្រោម​ប្រធាន​បទ​ដែល​ជ្រើស​រើស​ដោយ​ក្រសួង​កិច្ចការ​នារី​មាន​ឈ្មោះ​ថា​«អ្នក​ម្ដាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ»។
ដើម្បី​ផ្ដល់​ឱកាស​ដល់​ប្រិយមិត្ត​ទាំង​អស់​បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​ខាង​លើ​ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​មាន​កម្មវិធី​អញ្ជើញ​ប្រិយមិត្ត​ទាំងអស់ ​​ដែល​ប្រើ​ប្រាស់​ឧបករណ៍​ប្រព័ន្ធ​បណ្ដាញ​សង្គម​(Social Network)តាម​រយៈ​​ប្រព័ន្ធ ​Internet ​មាន​ដូច​ជា៖ ​Facebook,​Twitter, blog, gender mailing list...​ ចូល​រួម​តាម​រយៈ​​ការ​សរសេរ​អត្ថបទ​ គូរ​គំនូរ​ ថត​រូបភាព​ និង​ការ​កាត់​អត្ថបទ​ ដែល​ពិពណ៌នា​អំពី​«អ្នក​ម្ដាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ»ផ្ញើ​មក​កាន់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ តាម​រយៈ​សារ​អេឡិចត្រូនិក:
evaw@open.org.kh ​ Facebook បញ្ចប់​ អំពើ​ហិង្សា​លើ​ស្ត្រី(Evaw) និង Cambodia Tbtt twitter:@CambodiaEvaw and @CambodiaTBTT


គំនិត​ខ្លះ​ៗ​ដើម្បី​គូរ​គំនូរ និង​សរសេរ​អត្ថបទ​ដែល​ទាក់​ទង​នឹង​«អ្នក​ម្ដាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ»
  • តើ​អ្នក​ម្ដាយ​របស់​ខ្ញុំ​គិត​អំពី​​ខ្ញុំ​យ៉ាង​ម្ដេច? តើ​ខ្ញុំ​គិត​អំពី​​អ្នក​ម្ដាយ​របស់​ខ្ញុំ​យ៉ាង​ម្ដេច?
  • តើ​អ្នក​ម្ដាយ​របស់​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ខ្ញុំ​? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ម្ដាយ​របស់​ខ្ញុំ​?
  • តើ​អ្នក​គិត​អ្វី​ខ្លះ​ដល់​អ្នក​ម្ដាយ? ឬ តើ​អ្នក​គិត​អ្វី​ខ្លះ​នៅ​ពេល​ដែល​អ្នក​ក្លាយ​ជា​ម្ដាយ?
  • តើ​អ្នក​ធ្លាប់​កោត​សរសើរ​អ្នក​ម្ដាយ​របស់​អ្នក​នៅ​ពេល​គាត់​ធ្វើ​កិច្ចការ​អ្វី​មួយ​ដ៏​ល្អ​ឬ​ទេ​?
  • ​​តើ​អ្នក​ធ្លាប់​សរសើរ​កូន​របស់​អ្នក​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​កិច្ចការ​អ្វី​មួយ​ល្អ​ឬ​ទេ?
  • តើ​មាន​ឧបសគ្គ​អ្វី​ខ្លះ​នៅ​ពេល​អ្នក​ម្ដាយ​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា​​ម្ដាយ​ដ៏​ល្អ​មួយ​រូប​
  • តើ​ពាក្យ«​អ្នក​ម្ដាយ​ដ៏​អស្ចារ្យ​»មាន​ន័យ​យ៉ាងម៉េច?


ចំណាំ​៖
  • គំនូរ រូបភាព និង​ការ​សរសេរ​ដែល​ផ្ញើ​មក​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ គឺ​មិន​ចាំ​បាច់​សម្រាប់​​តែ​អ្នក​ដែល​មាន​អាជីព​ជា​ជាង​គំនូរ ឬ​អ្នក​សរសេរ​អត្ថបទ​នោះ​ទេ។ សូម​សរសេរ​ និង​គូរ​នូវ​អ្វី​ដែល​អ្នក​បាន​គិត​អំពី​អ្នក​ម្ដាយ​របស់​អ្នក​។ ប៉ុន្តែ​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ​ក៏​ស្វាគមន៍​ចំពោះ​អ្នក​អាជីព​ផង​ដែល។​​​
  • រូបភាព​និង​អត្ថបទ​ទាំង​អស់​នឹង​ត្រូវ​បាន​រក្សា​សិទ្ធិ​របស់​ម្ចាស់​ដើម​។
  • សូម​បង្ហាញ​ពី​ប្រភព​ដើម​​ចំពោះ​រូបភាព​ឬ​អត្ថបទ​ដែល​មិន​មែន​ជា​របស់​អ្នក។
  • សូម​អាន​ឯកសារ​គោល​គំនិត​(Concept Paper) ​ដែល​មាន​ភ្ជាប់​មក​ជាមួយ​តាមរយៈ​ http://women.open.org.kh/km/IWD-OI-concept-note-2012 ដើម្បី​ជា​ដំណឹង​​អំពី​កាល​បរិច្ឆេទ​ដែល​ត្រូវ​ធ្វើ​រូបភាព​ អត្ថបទ​ជា​ដើម រួច​ផ្ញើ​មក​កាន់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​។

No comments:

Post a Comment