Blogger Widgets
ក្លឹបយុវជននិងការអភិវឌ្ឍន៍ ខេត្តស្វាយរៀង សូមស្វាគមន៍

Tuesday, April 3, 2012

វេទិការសាធារណៈស្តីអំពី ការអភិរក្សពួជត្រី


បាសាក់ ស្វាយរៀងៈ នៅព្រឹកថ្ងៃ អាទិត្យ ទី ២៥ ខែ មិនា ឆ្នាំ ២០១២ យុវជនក្លឹប YAD បានបើកវេទិការសាធារណៈ មួយស្តីអំពី កាអភិរក្សពួកត្រី ដែលការប្រារព្ធឡើងនៅឃុំ បាសាក់ ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង ។ ដែលធ្វើឡើងក្នុងគោលបំ ណងដើម្បីជួយរក្សា នឹងធ្វើយ៉ាងណាអោយត្រីអោយនៅគង់វង្ស និង បន្តរនិរន្តរនៃពូជត្រីអោយនៅគង់វង្ស ដើម្បីជាការកំសាន្ត និងធ្វើ ជាម្ហូបសំរាប់ទទួលទានអោយបានយូរអង្វែង ។ ដែលមានមនុស្សចូលរួមមានចំនួន ១៣៩ នាក់ ស្រី ៨៩ នាក់ រួមមានលោក អ្នក គ្រួ សិស្សានុសិស្ស ប្រជាពលរដ្ខ លោក មេឃុំ មេប៉ុស្តិ៏ និង ព្រះសង្ឃ ។

ក្រោមកិច្ចសំនេះសំណាលរបស់លោកញ៉ូន យេនអាយុ ៥៦ ឆ្នាំ ជាមេឃុំបាសាក់បានមានប្រសាសន៏និង បង្ហាញពីគោលបំណងក្នុងការបង្កើតជា កម្មវីធីនេះឡើងគឺដើម្បីបងប្អូនទំាងអស់គ្នាមិនមែនជាផលប្រយោជន៏នៃជនណាម្នាក់នោះទេ ។ លោកក៏បានបន្តទៀតថាត្រីគីជាសត្វ មួយប្រភេទដែលជាសំរាប់ ធ្វើជាម្ហូបសំរាប់ទទួលទាន ។



ត្រីនិងជីវៈចំរុះមួយចំនួនទៀតក៏ជាសត្វដែលយើងគួរតែអភិរក្សវា ព្រោះវាជា ប្រភពនៃជីវិតរបស់យើង ។ ដើម្បីថែរក្សាវាអោយបានយូរយើងគូរតែធ្វើការនេសាទវាអោយបានត្រឹមត្រូវ ដោយមិនប្រើស្បៃមុង ក្រលាញឹក ថ្នាំបំពុល ឧបករណ៏គ្រឿងឆក់ ការកាប់ព្រៃលិចទឹក កានេសាទនៅរដូវត្រីពង …… ជាដើម ។
តាមរបាយការណ៏របស់លោកមេប៉ុស្តិ៏រដ្ឋបាលឃុំបាសាក់ ដែលបានប្រតិបត្តិកន្លងមកដែលគាត់ធ្លាប់បានចុះអនុវត្ត និង បានចាប់យាត់ខ្លួនជនល្មើស និង ពិន័យជាប្រាក់ និង បញ្ជួនទៅថ្នាក់លើដើម្បីកាត់ទោសតាមច្បាប់ ។ ការអានច្បាប់ជលផសរបស់លោកមេប៉ុស្តិ៏រួចមកប្រជាពលរដ្ឋមានការយល់ដឹងនិង រំាងចាលចំពោះការនេសាទខុសច្បាប់ នេះមកពីពួកគាត់មិនដឹងពីផល ប៉ះពាល់ដល់ អាយុជីវិតរបស់គាត់ក៏ដូចជារបស់គាត់ និងធ្វើអោយបាត់បង់មច្ឆជាតិទៀតផង ។

គួរបញ្ចាក់ផងដែរថាការចុះអនុវត្តច្បាប់ជលផលគឺធ្វើឡើងស្របពេលដែលការនេសាទ ខុសច្បាប់តើតមានឡើងកាន់ខ្លាំង ហើយស្របពេលដែលទឹកឡើងផងដែរ ដែលជាកត្តាដែលជំរុញអោយមានការនេសាទខុសច្បាប់កើតមានឡើង ។ ក៏ដូចជាមានករណីស្រដាងគ្នាកើតឡើងផងដែរ ។


ដោយ មៀច ចំរើន រឺ តាមFaceBook

No comments:

Post a Comment