Blogger Widgets
ក្លឹបយុវជននិងការអភិវឌ្ឍន៍ ខេត្តស្វាយរៀង សូមស្វាគមន៍

Monday, October 22, 2012

ពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចឪនៅខេត្តស្វាយរៀង

ស្វាយរៀង៖ ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និង ប្រជាពលរដ្ឋកាលពីថ្ងៃទី១៩ខែតុលា ឆ្នាំ២០១២ នៅក្នុងបរិវេណសួនច្បារតាឌី ស្ថិតនៅក្រុងស្វាយរៀងបាននាំគ្នាប្រារព្ធពិធី គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចតា-សម្តេចតាទួត ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហា វីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បាន យាងចូលទិវង្គត នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីវេលាម៉ោង១ និង២០នាទី ទៀបភ្លឺ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅ ។
ឯកឧត្តម ជៀង អំ អភិបាលខេត្តស្វាយរៀងបានមានប្រសាសន៏ថា
បុគ្គលិកមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀងមានចិត្តក្តុកក្តួលយ៉ាងខ្លាំងចំពោះការយាងចូល
ទីវង្គតរបស់ព្រះមហាវរក្សត្រ នរោត្តមសីហនុ។
លោកបានបញ្ជាក់ថា ពិធីនេះ ជាការបង្ហាញនូវកតញ្ញូតាធម៌ ការដឹងគុណ របស់ប្រជារាស្រ្ត និងថ្នាក់ដឹកនាំសាលាខេត្ត ចំពោះព្រះអង្គ ជាមួយនឹង ភាពសោកស្តាយ អាឡោះអាល័យ ពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ។ យុវជន ចាន់ គីរ៉ា ជាបណ្តាញយុវជននៃក្រុមប្រឹក្សាយុវជនកម្ពុជាបានសម្តែងនូវ អារម្មណ៍សោកស្តាយ ក្រៀមក្រំចំពោះការបាត់បង់ព្រះមហាវរក្សត្រដ៏ឆ្នើមរបស់ប្រទេស បើទោះជាលោកមិនបានកើតទាន់ ជំនាន់ដែលព្រះអង្គ គ្រប់គ្រងប្រទេសក៏ដោយប៉ុន្តែលោកបានដឹងតាមរយ: វីដេអូឯកសារ ផ្សេងៗ ។
លោកមានការស្ញើចសរសើរយ៉ាងខ្លាំងចំពោះព្រះអង្គដែលជានិច្ចកាលព្រះអង្គបានតែងតែស្ថិតនៅ ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋខ្មែរដែលជាកូន ជាចៅ ចៅទួតរបស់ ព្រះអង្គ។ សូមបញ្ជាក់ផងដែរ ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសមាន ការសោកស្តាយ និងក្រៀមក្រំ យ៉ាងខ្លាំងចំពោះការយាងចូលទីវង្គតរបស់ព្រះមហាវរក្សត្រ នរោត្តមសីហនុព្រះរាជបិតាឯករាជ្យជាតិព្រមទាំងបានបួងសួងដ៏ ព្រះអង្គសូមឌួង វិញ្ញាណក្ខន្ធព្រះអង្គយាងទៅសោយក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


ដោយៈ កញ្ញា ជា សុបញ្ញា  (Citizen Journalist-ADS 2.0 វគ្គ ៣)

No comments:

Post a Comment