Blogger Widgets
ក្លឹបយុវជននិងការអភិវឌ្ឍន៍ ខេត្តស្វាយរៀង សូមស្វាគមន៍

Monday, April 2, 2012

ការសរសេរពត៌មានសាកល្បងរបស់បណ្តាញYCC

ខណៈពេលដែលឃេលកំពុងតែខ្មៅដេរដេះស្រាប់តែ មានគូរស្នេហ៏មួយគូរកំពុងតែអង្គុយ សាសងគ្នាយ៉ាងសប្បាយរីករាយរំពេចនោះស្រាប់តែមានរន្ទះមួយលីយ៉ាងខ្លាំងហើយបាន ប្រល័យជីវិតគូរស្នេហ៏មួយគូរនោះបណ្តាលអោយគា ត់ទំាងពីអ្នកបាត់បង់ជីវិត ។

តាមសាក្សីដែលបានឃើញហេតុការណ៏នេះនិយាយថា
ក្រោយពីអង្គុយសារសងគ្នា ប្រហែលមួយម៉ោង មេឃក៏ចាប់ផ្តើមខ្មៅព្រមទាំងមានភ្នែកបន្ទោលទៀតផង ។ សាក្សីបានបន្តរ ទៀតថាក្នុងខណៈដែលមានភ្នែកបន្ទោល គឺពួកគេ កំពុងតែប្រើប្រាស់ទូរសព្ទ័ដៃរបស់ពួកគេ ហើយក៏មានករណីនេះកើតឡើងតែម្តង ។

ក្រោមកិច្ចសម្ភាសន៏ជាមួយលោកមេភូមិ បានអោយដឹងថាជនរងគ្រោះ ទាំងពីរអ្នកមានឈ្មោះ សុភមង្គល ភេទ ប្រុស អាយុ ២៣ ឆ្នំា និង ម្នាក់ទៀតឈ្មោះ សុខសាន្ត ភេទ ស្រី អាយុ ១៩ ឆ្នាំ អ្នកទាំងពីនាក់រស់នៅភូមិដែលបានកើតហេតុនោះតែម្តង ។

ក្រោយពីប៉ូលិសបានធ្វើការពិនិត្យសាកសពរួច បានសន្និដ្ឋានថាពួកគេទាំងពីរនាក់ពិតជា រងគ្រោះដោយសាររន្ទះពិត ប្រាកដមែន និងប្រគល់សាកសព្វទៅអោយក្រុមគ្រូសារដើម្បីធ្វើបុណ្យ តាមប្រពៃណី ។ សូមជំរាបផងដែរថារយៈពេលថ្មីៗ នេះក៏មានករណីស្រដៀងនេះក៏កើតឡើង ផងដែរបានបណ្តាលអោយយុវជនម្នាក់បាត់បង់ជីវិត និងក្របីមួយក្បាលស្លាប់ផងដែរ ។ ដែលករណីនេះកើតឡើងនៅខេត្តស្វាយរៀង ។

តាមអនុសាសន៏របស់លោកមេឃុំ មានន័យថា ខែវស្សាឈានចូលមកដល់ហើយតោងបងប្អូន ប្រយ័ត្នប្រយែង រន្ទះបាញ់ ព្រោះករណីនេះកើតឡើងជាញឹកញាប់នៅក្នុងភូមិ ឃុំរបស់យើង ។ គាត់បានបន្តរទៀតថាដើម្បីមានវិធានការបង្ការ និងទប់ស្តាត់រន្ទះពេលមេឃភ្លៀងសូមបងប្អូន កុំចេញទៅណាផ្តេះផ្តាស ការប្រើប្រាស់ទូរសព្ទ័ កុំជ្រកនៅក្រោមដើមឈើដែលនៅដាច់ពីគេ ហើយខ្ពស់ ព្រោះវាអាចអោយមានគ្រោះថ្នាក់ ។



                                                                                                                   ដោយ មៀច ចំរើន រឺ តាមFaceBook


នេះមិនមែនជាពត៌មានដែលបានកើតឡើងពិតនោះទេ គ្រាន់តែជាការសរសេរ សាកល្បងបន្ទាប់ពីការចូលរួមវគ្គបណ្តុះបណ្តាលADS 2.0 នៅថ្ងៃទី២៦-៣០ មីនា ២០១២

2 comments:

  1. Good try...! Practice makes perfect.

    ReplyDelete
    Replies
    1. Ha mok leng tang pi angkal I just saw u, and thank for your advice..

      Delete